សង្គមស៊ីវិលចុះសិក្សាពីលទ្ធភាពប្រើប្រាស់អាវុធគីមីនិងផ្សែងពុលរបស់យោធាថៃលើកម្ពុជា

ក្រុមអង្គការសង្គមស៊ីវិលចំនួន៥សហការជាមួយក្រុមអ្នកជំនាញ ចាប់ផ្ដើមចុះសិក្សាវាយតម្លៃពីផលប៉ះពាល់នៅខេត្តព្រំដែន បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ក្រុមយោធាថៃអាចប្រើប្រាស់អាវុធគីមី និងផ្សែងពុលអំឡុងពេលប៉ះទង្គិចប្រដាប់អាវុធជាមួយយោធាកម្ពុជា។

អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ រួមមាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា (CHRAC) វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា អង្គការ​ប៉ាដិក (PADEK) អង្គការ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) និង​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (FTUWKC) សហការ​ជាមួយ​ក្រុម​អ្នក​ជំនាញ់​និង​អ្នក​ការពារ​បរិស្ថាន អ្នក​ច្បាប់ អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​និង​តស៊ូ​មតិ និង​ឯកទេស​ខាង​សង្គម ដើម្បី​ចាប់ផ្ដើម​ចុះ​វាយ​តម្លៃ​រហ័ស​មួយ​រយៈពេល​៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី៥ ដល់​ថ្ងៃ​ទី៨ ខែកញ្ញា នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា-ថៃ ក្នុង​ខេត្ត​ព្រះវិហារ ខេត្ត​ឧត្តរមានជ័យ និង​ខេត្តបន្ទាយមានជ័យ។

សូមរង់ចាំអានព័ត៌មានពិស្ដារ!